តើប្លង់រឹងមានប៉ុន្មានប្រភេទ? តើប្លង់រឹងចេញតាំងពីសម័យរដ្ឋកម្ពុជា នៅមានសុពលភាពដែរឬទេ? នៅក្នុងព្រះរាជាណាចក្រកម្ពុជា ចាប់តាំងពីសម័យរដ្ឋកម្ពុជាមកដល់បច្ចុប្បន្ន ប្លង់កម្មសិទ្ធិលើដីធ្លីត្រូវបានបែងចែកជាពីរប្រភេទធំៗ គឺ ប្លង់រឹង និង ប្លង់ទន់។ ក្នុងអត្ថបទនេះ នឹងផ្តោតពន្យល់អំពី ប្លង់រឹង។ ប្លង់រឹង គឺជាប័ណ្ណ ឬវិញ្ញាបនបត្រដែលបញ្ជាក់អំពីសិទ្ធិកាន់កាប់ និងកម្មសិទ្ធិលើដីធ្លី ដែលចេញដោយអាជ្ញាធរ ឬរដ្ឋបាលសុរិយោដីថ្នាក់ខេត្ត–ក្រុង–រាជធានី។ បច្ចុប្បន្ន ប្លង់រឹងនៅកម្ពុជា មានសរុប ៥ ប្រភេទ ដូចខាងក្រោម៖ ប័ណ្ណសំគាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី (ប្លង់រដ្ឋកម្ពុជា ឬប្លង់ស្លាបមាន់) វិញ្ញាបនប័ត្រសំគាល់ម្ចាស់អចលនវត្ថុ ប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុ (ប្លង់ដាច់ដោយដុំ) វិញ្ញាបនបត្រសម្គាល់ម្ចាស់ចំណែកឯកជន ឬ ប័ណ្ណកម្មសិទ្ធិរួម (Strata Title) វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់អិលម៉ែប – L-Map) ១. ប័ណ្ណសំគាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី (ប្លង់រដ្ឋកម្ពុជា ឬប្លង់ស្លាបមាន់) ប្លង់ស្លាបមាន់ គឺជាប្លង់ដំបូងគេដែលរដ្ឋបានផ្តល់ឲ្យប្រជាពលរដ្ឋ ក្រោយសម័យសង្គ្រាម ស្របតាមសេចក្តីណែនាំអនុវត្តលេខ ០៣ សណន ចុះថ្ងៃទី០៣ ខែមិថុនា ឆ្នាំ១៩៨៩ ស្តីពីគោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លី។ប្លង់នេះ…
Read More