គម្រោងបុរីធំបំផុតទាំង10 នៅរាជធានីភ្នំពេញ - Borey house list
បុរី ប៉េងហួតបឹងស្នោរ

បុរី ប៉េងហួតបឹងស្នោរ – Borey Peng Hout Beung Snor គឺជាទីតាំងល្អប្រណិត សម្រាប់អ្នកដែលចង់រស់នៅចម្រុះរវាងបៃតង នឹងសុវត្ថិភាព។ បុរីនេះស្ថិតនៅក្នុងខណ្ឌច្បាអំពៅ ជាប់បណ្ដោយផ្លូវធំ ត្រឹម ៥នាទីប៉ុណ្ណោះពីផ្សារ AEON Mall មានជ័យ។ ទីតាំងនេះផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរទៅកាន់កន្លែងសំខាន់ៗនៅក្នុងទីក្រុង គម្រោងត្រូវបានរចនាឡើងដោយផ្តោតលើបរិស្ថានបៃតង និងរបៀបរស់នៅបែបទំនើប សមស្របសម្រាប់គ្រួសារទំនើបសម័យ។ ត្រូវបានអភិវឌ្ឍដោយផ្តោតលើ សួនបៃតង, មាត់បឹង, និង តំបន់សម្រាកជាច្រើន ជួយបង្កើតបរិយាកាសសម្រាប់សុខភាព និងការរស់នៅបែបធម្មជាតិ។ចុចនៅទីនេះ ដើម្បីមើលព័ត៍មានផ្ទះលក់-ជួលក្នុងបុរីនេះ។
បុរី ចន្ទគីរី

បុរី ចន្ទគីរី – Borey Chankiri ត្រូវបានរចនាឡើងតាមលំនាំ ស្ថាបត្យកម្មខ្មែរទំនើប ដែលផ្តោតទៅលើតម្រូវការ និងរបៀបរស់នៅរបស់គ្រួសារខ្មែរជំនាន់ថ្មី។ ការរចនាទាំងមូលមានលក្ខណៈស្រស់បំព្រង និងមានអត្តសញ្ញាណខ្លាំង ដូចជាស្នាដៃរបស់ លោកតា វណ្ណ មូលីវណ្ណ ស្ថាបត្យករខ្មែរដ៏ល្បីល្បាញ។ ជាពិសេស ប្លង់មេ (Master Plan) និង ទីធ្លាសួនកណ្តាល (Central Park) ត្រូវបានបង្កើតឡើងដោយគោលបំណងលើកកម្ពស់គុណភាពជីវិត និងបង្កើតបរិយាកាសការរស់នៅដែលស្ងប់ស្ងាត់ ស្រស់ស្រាយ និងសមស្របសម្រាប់គ្រួសារអ្នក។បន្ថែមពីនេះទៅទៀត បុរីស្ថិតនៅក្នុង ទីតាំងពិសេស ដែលមានចម្ងាយត្រឹមពីរ 3នាទី ប៉ុណ្ណោះពី AEON Mall មានជ័យ ។ ទីតាំងនេះមានសក្ដានុពលខ្ពស់ទាំងសម្រាប់ការស្នាក់នៅ និងវិនិយោគអចលនទ្រព្យ។ចុចនៅទីនេះ ដើម្បីមើលព័ត៍មានផ្ទះលក់-ជួលក្នុងបុរីនេះ។
បុរី ជីបម៉ុងលែនម៉ាក 60ម៉ែត្រ

បុរី ជីបម៉ុងលែនម៉ាក 60ម៉ែត្រ-Borey Chip Mong Landmark 60m ជាគម្រោងលំនៅឋានដ៏ប្រណិតលំដាប់អន្តរជាតិ ដែលផ្ដល់ជូននូវ របៀបរស់នៅបែបឧត្តមភាព នៅក្នុងតំបន់សេដ្ឋកិច្ចដ៏មានសក្ដានុពលបំផុតក្នុងក្រុងភ្នំពេញ។ គម្រោងនេះត្រូវបានរចនាឡើងសម្រាប់ គ្រួសារអភិជន និងអ្នកជំនួញ ដែលត្រូវការភាពងាយស្រួល ទំនើប និងឯកជនភាពខ្ពស់។ បុរីនេះមានទីតាំងស្ថិតនៅលើ មហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ 60 ម៉ែត្រ) ដែលជាផ្លូវយុទ្ធសាស្រ្តតភ្ជាប់សំខាន់បំផុតរបស់រាជធានីភ្នំពេញ។ វាស្ថិតនៅជិតបំផុតទៅនឹង ផ្សារទំនើប AEON Mall មានជ័យ (AEON 3) ដែលអាចធ្វើដំណើរត្រឹម ១០០ ម៉ែត្រ ឬ ២ នាទី ប៉ុណ្ណោះ។ ទីតាំងមាន: ក្បែរ AEON Mall 3, សាលាអន្តរជាតិ ISPP, Chip Mong 271 Mega Mall និងកៀកនឹង អាកាសយានដ្ឋានអន្តរជាតិតេជោ(KTI) ថ្មី។ ចុចនៅទីនេះ សម្រាប់ព័ត៍មានផ្ទះលក់-ជួលក្នុងបុរីនេះ។
បុរី ជីបម៉ុងលែនម៉ាក 271

បុរី ជីបម៉ុងលែនម៉ាក 271 – Borey Chip Mong Landmark 271 ជាគម្រោងអភិវឌ្ឍន៍លំនៅឋានដ៏ធំមួយ ដែលត្រូវបានរចនាឡើងជា ទីក្រុងចម្រុះ ផ្តោតលើភាពសម្បូរបែបនៃការរស់នៅបែបទំនើប និងភាពងាយស្រួលសម្រាប់ការរកស៊ី រួមមានប្រភេទផ្ទះអាជីវកម្ម (Home-office concept) និងផ្ទះស្នាក់នៅដែលមានកម្រិតឯកជនភាព និងសុវត្ថភាពខ្ពស់បំផុតសម្រាប់អ្នកស្នាក់នៅ។ គម្រោងនេះស័ក្តិសមបំផុតសម្រាប់ គ្រួសារសម័យថ្មីដែលត្រូវការភាពប្រណិតនិងបរិស្ថានពាណិជ្ជកម្ម។ បុរីនេះមានទីតាំងស្ថិតនៅតាម បណ្ដោយផ្លូវសំខាន់ៗ ដូចជា ផ្លូវ 271, ផ្លូវ 371, និងផ្លូវ 60 ម៉ែត្រ (មហាវិថីសម្តេចតេជោ ហ៊ុន សែន) ក្នុង ខណ្ឌមានជ័យ ដែលជាតំបន់កំណើនសេដ្ឋកិច្ចដ៏សំខាន់នៅភាគខាងត្បូងរាជធានីភ្នំពេញ។ ស្ថិតនៅក្បែរ ជីប ម៉ុង មេហ្គាម៉ល 271 (Chip Mong 271 Mega Mall) ដែលជាផ្សារទំនើបខ្នាតយក្ស និងជាចំណុចទាក់ទាញដ៏ធំ។ ទីតាំងគម្រោងនេះ នៅជាប់នឹងខណ្ឌចំការមក បឹងកេងកង ។ ចុចនៅទីនេះ សម្រាប់ព័ត៍មានផ្ទះលក់-ជួលក្នុងបុរីនេះ។
បុរី ជីបម៉ុងលែនម៉ាក 50ម៉ែត្រ

បុរី ជីបម៉ុងលែនម៉ាក 50ម៉ែត្រ – Borey Chip Mong Landmark 50m គឺជាគម្រោងលំនៅឋានដ៏ប្រណិតដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្ដល់ជូននូវ បរិស្ថានរស់នៅបែបឯកជនភាព និងមានផាសុកភាពខ្ពស់។ គម្រោងនេះស័ក្តិសមបំផុតសម្រាប់ គ្រួសារដែលត្រូវការលំហរធំទូលាយ បរិយាកាសស្ងប់ស្ងាត់ និងសុវត្ថិភាព។ បុរីនេះមានទីតាំងយុទ្ធសាស្ត្រស្ថិតនៅតាម បណ្ដោយមហាវិថីហ៊ុន នាង (ផ្លូវ 50 ម៉ែត្រ) ដែលជាផ្លូវយុទ្ធសាស្ត្រមួយតភ្ជាប់ពីមហាវិថីសម្តេចតេជោ ហ៊ុន សែន (60 ម៉ែត្រ) ទៅកាន់ផ្លូវជាតិលេខ 2។ វាស្ថិតនៅក្នុង ខណ្ឌដង្កោ ដែលជាតំបន់កំពុងមានការអភិវឌ្ឍយ៉ាងលឿន និងមានសក្ដានុពលខ្ពស់ ។ ងាយស្រួលធ្វើដំណើរទៅកាន់ផ្លូវធំៗ ដូចជា ផ្លូវ 60 ម៉ែត្រ, ផ្លូវជាតិលេខ 2, និងឆ្ពោះទៅកាន់ អាកាសយានដ្ឋានអន្តរជាតិតេជោ ថ្មី។ ចុចនៅទីនេះ សម្រាប់ព័ត៍មានផ្ទះលក់-ជួលក្នុងបុរីនេះ។
បុរី ជីបម៉ុងហ្គ្រេនភ្នំពេញ

បុរី ជីបម៉ុងហ្គ្រេនភ្នំពេញ (Borey Grand Phnom Penh) គឺជាគម្រោងទីក្រុងរណបថ្មីដ៏ទូលំទូលាយ និងមានសោភ័ណភាពខ្ពស់ ដែលត្រូវបានអភិវឌ្ឍឡើងជាសហគមន៍ឯកជនប្រណិត។ គម្រោងនេះមានការរៀបចំផែនការយ៉ាងប្រុងប្រយ័ត្ន និងផ្តោតលើគុណភាពជីវិត ការអភិវឌ្ឍបរិស្ថាន និងបរិយាកាសរស់នៅស្ងប់ស្ងាត់។ វាជម្រុញឲ្យអ្នករស់នៅទទួលបានបទពិសោធន៍រស់នៅបែប ផ្តាច់មុខ (Exclusive) ដែលសមស្របសម្រាប់វណ្ណៈអភិជន និងអ្នកដែលស្វែងរកភាពថ្លៃថ្នូរប្រកបដោយធម្មជាតិ។ បុរីនេះស្ថិតនៅក្នុងរាជធានីភ្នំពេញ ក្នុងខណ្ឌសែនសុខ ធ្វើឲ្យមានភាពងាយស្រួលក្នុងការធ្វើដំណើរទៅតំបន់កណ្ដាលក្រុង និងតំបន់អភិវឌ្ឍថ្មីជាច្រើន។ បុរីភ្ជាប់នឹងផ្លូវធំ Grand Phnom Penh Boulevard,នឹង ផ្លូវ 598, ដែលជួយបង្កើនល្បឿន និងភាពមានប្រសិទ្ធភាពក្នុងការធ្វើដំណើរ។ ចុចនៅទីនេះ សម្រាប់ព័ត៌មានផ្ទះលក់-ជួលក្នុងបុរីនេះ។
បុរី ជីបម៉ុងលែនម៉ាក 598

បុរី ជីបម៉ុងលែនម៉ាក 598 – Borey Chip Mong Landmark 598 គឺជាគម្រោងលំនៅឋានដ៏ទំនើបដែលផ្ដោតលើ ភាពងាយស្រួលនៃការធ្វើដំណើរ និងការរស់នៅប្រកបដោយផាសុកភាព។ គម្រោងនេះស័ក្តិសមបំផុតសម្រាប់ គ្រួសារវ័យក្មេង និងអ្នកធ្វើការដែលត្រូវការការរស់នៅជិតទីប្រជុំជន ដោយមិនចាំបាច់ចំណាយពេលវេលាច្រើនក្នុងការធ្វើដំណើរ។ បុរីនេះមានទីតាំងភូមិសាស្ត្រស្ថិតនៅតាមបណ្ដោយ ផ្លូវឯកឧត្តម ជា សុផារ៉ា (ផ្លូវ 598) ក្នុង ខណ្ឌឬស្សីកែវ។ ទីតាំងនេះត្រូវបានគេស្គាល់ថាជា តំបន់ពាណិជ្ជកម្ម និងលំនៅឋានរីកចម្រើន ដ៏លឿនបំផុតមួយក្នុងរាជធានីភ្នំពេញ។ស្ថិតនៅក្បែរទីប្រជុំជន, ផ្សារទំនើបធំៗ, សាលារៀនអន្តរជាតិនិងមន្ទីរពេទ្យឯកទេស។ ចុចនៅទីនេះ សម្រាប់ព័ត៍មានផ្ទះលក់-ជួលក្នុងបុរីនេះ។
បុរី អង្គរភ្នំពេញ

បុរី អង្គរភ្នំពេញ – Borey Angkor Phnom Penh គឺជាលំនៅឋានដ៏ប្រណិតដែលត្រូវបានសាងសង់ឡើងដោយផ្អែកលើ ស្ថាបត្យកម្មខ្មែរដ៏វិសេសវិសាល លាយឡំនឹងភាពទំនើបទាន់សម័យ។ គម្រោងនេះផ្ដល់ជូននូវ ការរស់នៅដែលផ្តោតលើ ប្រណិតភាព, សេវាកម្មគុណភាពខ្ពស់, និងភាពងាយស្រួល ដែលធ្វើអោយអ្នករស់នៅមានអារម្មណ៍ល្អ បរិយាកាសស្ងប់ស្ងាត់ ស្អាត និងមានភាពផាសុខភាព ។ផ្ទះនីមួយៗត្រូវបានរចនាយ៉ាងល្អិតល្អន់ ដែលមានភាពអស្ចារ្យ ផ្ដល់នូវភាពលេចធ្លោ និងមានមោទនភាពជាតិ។ បុរីនេះមានទីតាំងស្ថិតនៅ ខណ្ឌសែនសុខ។ ចុចនៅទីនេះ សម្រាប់ព័ត៍មានផ្ទះលក់-ជួលក្នុងបុរីនេះ។
បុរី ជីបម៉ុងលែនម៉ាក 6A

បុរី ជីបម៉ុងលែនម៉ាក 6A – Borey Chip Mong Landmark 6A ជាគម្រោងលំនៅឋានដ៏ប្រណិតដែលត្រូវបានរចនាធ្វើឡើងជា ទីលំនៅបែបមាត់ទន្លេដ៏ទាន់សម័យ។ គម្រោងនេះផ្ដល់ជូននូវ បរិយាកាសស្ងប់ស្ងាត់ ធម្មជាតិបៃតង និងភាពងាយស្រួលនៃការរស់នៅជិតក្រុង ស័ក្តិសមបំផុតសម្រាប់ គ្រួសារដែលស្វែងរកតុល្យភាពរវាងជីវិតក្នុងទីក្រុង និងធម្មជាតិ។ បុរីនេះមានទីតាំងស្ថិតនៅតាម បណ្ដោយផ្លូវជាតិលេខ 6A ក្នុងតំបន់អភិវឌ្ឍន៍ថ្មីនៃ ខណ្ឌជ្រោយចង្វារ។ ទីតាំងនេះគឺមានភាពអំណោយផល ដោយធ្វើដំណើរត្រឹមតែ 10 នាទី ប៉ុណ្ណោះពី ស្ពានជ្រោយចង្វារ និងក្បែរគម្រោងអភិវឌ្ឍន៍ធំៗជាច្រើនទៀត។ ចុចនៅទីនេះ សម្រាប់ព័ត៍មានផ្ទះលក់-ជួលក្នុងបុរីនេះ។
បុរី ត្នោត

បុរីត្នោត – The Palm គឺជាលំនៅឋានដែលត្រូវបានរចនាធ្វើឡើងយ៉ាងយកចិត្តទុកដាក់បំផុត ផ្ដោតលើ គុណភាពនៃការរស់នៅ ការរចនាដ៏ទាន់សម័យ និងការរួមបញ្ចូលគ្នារវាងធម្មជាតិ និងសហគមន៍។ វាគឺជាជម្រើសដ៏ល្អបំផុតសម្រាប់ គ្រួសារដែលប្រាថ្នាចង់បានបរិយាកាសស្ងប់ស្ងាត់ មានផាសុកភាព និងសុវត្ថិភាពខ្ពស់។ ដែលមានទីតាំងភូមិសាស្ត្រស្ថិតនៅតាមបណ្ដោយ ផ្លូវជាតិលេខ 1 ដែលជាផ្លូវសំខាន់មួយ ហើយអាចផ្តល់ភាពងាយស្រួលសម្រាប់ធ្វើដំណើរទៅកាន់ទីក្រុង ឬតំបន់ផ្សេងៗ។ គម្រោងស្ថិតជិតស្ពាន និងចម្ងាយមិនឆ្ងាយពីទីក្រុង (ប្រហែល 5 នាទីពីស្ពាន) មួយវិញទៀតក្រុមអភិវឌ្ឍបានរំពឹងថាតំបន់នេះមានសមត្ថភាពអភិវឌ្ឍខ្ពស់ ដោយសារមានផ្លូវធំ និងទីតាំងជាប់ទន្លេ ។ ប្រសិនបើលោក/លោកស្រីកំពុងស្វែងរកផ្ទះទិញ ឬជួល ឬចង់ដាក់លក់ក្នុងគម្រោងនេះ សូមទាក់ទងក្រុមការងារជំនាញរបស់យើងឥលូវនេះ ដើម្បីទទួលបានការផ្តល់ជូនពិសេស និងសេវាកម្មប្រកបដោយវិជ្ជាជីវៈ។ ចុចនៅទីនេះ សម្រាប់ព័ត៍មានផ្ទះលក់ជួលក្នុងបុរីនេះ។