ភ្នំពេញ ៖ គិតត្រឹមដំណាច់ខែ កញ្ញា ឆ្នាំ ២០២៦ ការលក់គម្រោងខុនដូ របស់ J-Tower 3 សម្រេចបានប្រមាណ៩០ភាគរយហើយ ដែលបង្ហាញពីការគាំទ្រយ៉ាងខ្លាំងពីអតិថិជនក្នុងនិងក្រៅប្រទេស ។ នេះបើតាមការបញ្ជាក់ពីតំណាងផ្នែកលក់នៃគម្រោងខុនដូ J-Tower 3 ។
អ្នកនាង ផា វាសនា តំណាងផ្នែកលក់នៃគម្រោងខុនដូ J-Tower បានឱ្យដឹងថា ការគាំទ្ររបស់អតិថិជនមកលើគម្រោងខុនដូ J-Tower 3 គឺទទួលបានទាំងអតិថិជនក្នុងស្រុក និងក្រៅប្រទេស ដោយសារតែគម្រោងខុនដូនេះ បានផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនដល់អតិថិជន ។
បើតាមអ្នកនាង វាសនា បានឱ្យដឹងថា អតិថិជនដែលទិញខុនដូរបស់J-Tower 3 មិនត្រឹមតែទទួលបានបន្ទប់ខុនដូមួយប៉ុណ្ណោះទេ តែជាខុនដូដែលមានគុណភាពរស់នៅសម្រាប់រយៈពេលវែង ។ អតិថិជនអតិថិជនអាចប្រើប្រាស់ Facilities និងសេវាកម្មជាច្រើននៅក្នុងអគារ ដូចជា អាងហែលទឹក កន្លែងហាត់ប្រាណ កន្លែងធ្វើការ កន្លែងកម្សាន្តសម្រាប់កុមារ Golf Simulator, Bowling, Karaoke, Nurse Station និងសេវាកម្មផ្សេងៗទៀត។
អ្នកនាងបន្ថែមថា គោលបំណងរបស់អ្នកអភិវឌ្ឍន៍ គឺចង់ឱ្យអតិថិជនមានអារម្មណ៍ថា ពួកគាត់មិនត្រឹមតែទិញអចលនទ្រព្យមួយទេ ប៉ុន្តែទទួលបានបរិយាកាសរស់នៅដែលមានគុណភាព និងអាចប្រើប្រាស់បានយូរអង្វែង។ ជាពិសេស វាជា បទពិសោធន៍នៃការរស់នៅក្នុងអគារខ្ពស់ជាងគេនៅកម្ពុជា ។អ្វីដែលសំខាន់នោះ ខុនដូ J-Tower 3 ជាខុនដូដែលអភិវឌ្ឍន៍ដោយជនជាតិជប៉ុន ហើយដូចដែលបានដឹងថា គម្រោងដែលអភិវឌ្ឍដោយជប៉ុន មានការយកចិត្តទុកដាក់ខ្លាំងទៅលើគុណភាព សុវត្ថិភាព ការគ្រប់គ្រង ដើម្បីផ្ដល់ភាពជឿជាក់របស់ខ្លួនទៅកាន់អតិថិជន ។
លោកប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Advance Real Estate ក៏បានបង្ហាញពីជំនឿជាក់លើវិនិយោគិនជប៉ុន និងបានលើកឡើងដោយវិនិយោគិនជប៉ុន ជាវិនិយោគិនមួយដែលមានទំនួលខុសត្រូវខ្ពស់ ។ អ្វីដែលគេបានសន្យា គឺពួកគេត្រូវតែធ្វើឱ្យបានជាដាច់ខាត ដូច្នេះហើយទើបគេមើលឃើញថា រាល់គម្រោងអភិវឌ្ឍន៍ជនជប៉ុន គឺតែងតែទទួលបានគាំទ្រ និងតែងទទួលបានជោគជ័យ ហើយក្នុងករណីមិនជោគជ័យក៏ជប៉ុនត្រូវអនុវត្តន៍ទៅតាមច្បាប់ប្រទេស មិនរត់ចោលគម្រោងមិនរត់បុគ្គលិករបស់ខ្លួនឡើយ ។
គួរបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពលរដ្ឋខ្មែរកាន់តែច្រើនមានទំនោររស់នៅក្នុងខុនដូ ដូច្នេះហើយទើបគេមើលឃើញថា អតិថិជនក្នុងស្រុកទិញខុនដូសម្រាប់ការរស់នៅ និងវិនិយោគកាន់តែច្រើន ដែលខុសពីជាង១០ឆ្នាំមុន ភាគច្រើននៃអ្នកទិញខុនដូ គឺជាជនបរទេស ។
លោកខន គង្គារ អ្នកជំនាញទីផ្សារខុនដូ និងជាអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ ERA Cambodia បានឱ្យដឹងថា បច្ចុប្បន្ននេះ ទីផ្សារខុនដូ៣ប្រភេទ ដូចជាខុនដូតម្លៃសមរម្យ ខុនដូតម្លៃមធ្យម និងតម្លៃខ្ពស់ ត្រូវបានមើលឃើញថា ផ្ដោតលើអតិថិជនផ្សេងៗ ដោយតម្លៃសមរម្យភាគច្រើនផ្ដោតលើអតិថិជនជាជនជាតិខ្មែរ អតិថិជនក្នុងស្រុក ខុនដូតម្លៃមធ្យម មានទាំងអតិថិជនខ្មែរ និងបរទេស សម្រាប់ខុនដូតម្លៃខ្ពស់ភាគច្រើនផ្ដោតលើអតិថិជនជាជនបរទេស ៕

