ភ្នំពេញ ៖ ការធ្លាក់ចុះនៃចំនួនជនបរទេសចូលមកកម្ពុជា ក្នុងឆ្នាំ២០២៦នេះ ក៏ដូចជាបញ្ហាមួយចំនួនទៀត បានធ្វើឱ្យតម្រូវការនៃការប្រើប្រាស់អគារអាផាតមិននៅក្នុងរាជធានីភ្នំពេញ បានធ្លាក់ចុះគួរឱ្យកត់សម្គាល់ ដែលធ្វើឱ្យអគារអាផាតមិន ទំនេរមានការកើនឡើង ។ នេះបើតាមការស្រាវជ្រាវរបស់ក្រុមហ៊ុនអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា ។ យោងតាមស្រាវជ្រាវរបស់ក្រុមហ៊ុនអចលនទ្រព្យ Cam Realty បានឱ្យឃើញថា អគារអាផាតមិនខ្លះ ពីមុនធ្លាប់តែមានភ្ញៀវចូលនៅពេញលើសពី៩០ភាគរយនៃSpace ដែលមាន ប៉ុន្តែបច្ចុប្បន្ន អគារខ្លះបានធ្លាក់ចុះមកនៅត្រឹមតែ ៥០ភាគរយ ឬក្រោមពាក់កណ្ដាលនៃ Space ដែលមាន ។ ប៉ុន្តែសម្រាប់អគារដែលមានការគ្រប់គ្រង និងថែទាំបានល្អ នៅតែរក្សាបានអត្រានៃការជួលខ្ពស់ដដែល ។ ម្ចាស់អគារខ្លះទៀត បានកែប្រែតម្លៃជួលជាថ្មីដោយទម្លាក់តម្លៃទាបជាង ស្របទៅទាមទីផ្សារជាក់ស្ដែង និងមានកិច្ចសហការជិតស្និទ្ធជាមួយភ្នាក់ងារអចលនទ្រព្យដែលជំនាញច្បាស់លាស់ ។ ជាទស្សនរបស់ក្រុមហ៊ុនCam Realty ឱ្យដឹងថា ម្ចាស់អគារអាផាតមិន មិនគួរទុកទ្រព្យរបស់ខ្លួនចោលដោយមិនជួលចេញនោះទេ ។ ការដែលទុកចោលដោយមិនជួលចេញនេះ នឹងធ្វើឱ្យម្ចាស់ទ្រព្យ ត្រូវខាតបង់៤យ៉ាងក្នុងពេលតែមួយ ។ ទី១ ខាតចំណូល ៖ ក្នុងពេលដែលទ្រព្យនោះមិនមានការជួលអ្វីទាំងអស់ ម្ចាស់ទ្រព្យនឹងបាត់បង់ចំណូលប្រចាំខែ ទី២. ខាតថ្លៃចំណាយ ៖ បើទោះបីជាអគារនោះមិនជួលចេញក៏ដោយ ក៏ម្ចាស់អគារត្រូវការជួលសន្តិសុខ…
Read More