ភ្នំពេញ ៖ គិតត្រឹមដំណាច់ខែ កញ្ញា ឆ្នាំ ២០២៦ ការលក់គម្រោងខុនដូ របស់ J-Tower 3 សម្រេចបានប្រមាណ៩០ភាគរយហើយ ដែលបង្ហាញពីការគាំទ្រយ៉ាងខ្លាំងពីអតិថិជនក្នុងនិងក្រៅប្រទេស ។ នេះបើតាមការបញ្ជាក់ពីតំណាងផ្នែកលក់នៃគម្រោងខុនដូ J-Tower 3 ។ អ្នកនាង ផា វាសនា តំណាងផ្នែកលក់នៃគម្រោងខុនដូ J-Tower បានឱ្យដឹងថា ការគាំទ្ររបស់អតិថិជនមកលើគម្រោងខុនដូ J-Tower 3 គឺទទួលបានទាំងអតិថិជនក្នុងស្រុក និងក្រៅប្រទេស ដោយសារតែគម្រោងខុនដូនេះ បានផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនដល់អតិថិជន ។ បើតាមអ្នកនាង វាសនា បានឱ្យដឹងថា អតិថិជនដែលទិញខុនដូរបស់J-Tower 3 មិនត្រឹមតែទទួលបានបន្ទប់ខុនដូមួយប៉ុណ្ណោះទេ តែជាខុនដូដែលមានគុណភាពរស់នៅសម្រាប់រយៈពេលវែង ។ អតិថិជនអតិថិជនអាចប្រើប្រាស់ Facilities និងសេវាកម្មជាច្រើននៅក្នុងអគារ ដូចជា អាងហែលទឹក កន្លែងហាត់ប្រាណ កន្លែងធ្វើការ កន្លែងកម្សាន្តសម្រាប់កុមារ Golf Simulator, Bowling, Karaoke, Nurse Station និងសេវាកម្មផ្សេងៗទៀត។ អ្នកនាងបន្ថែមថា…
Read More