ភ្នំពេញ ៖ បឹងកេងកង ត្រូវបានគេស្គាល់ថាជាតំបន់មានសក្ដានុពលខ្ពស់បំផុតក្នុងចំណោមតំបន់នានាទូទាំងរាជធានីភ្នំពេញ ជាពិសេសតំបន់បឹងកេងកងទី១ ។ តំបន់នេះ សំបូរទៅដោយអគារខុនដូ អាផាត់មិន និងការិយាល័យ ហើយបានធ្វើឱ្យតំបន់មួយនេះ ក្លាយជាតំបន់ពាណិជ្ជកម្មដ៏មានសក្ដានុពល ។ ថ្ងៃនេះ ពី Camrealty នឹងលើកយកគម្រោងខុនដូសំខាន់ៗដែលលេចធ្លោនៅក្នុងបឹងកេងកង១ មកចែកជូនប្រិយមិត្តអ្នកអានឱ្យបានជ្រាប ។ Time Square 5 ៖ គម្រោងTime Square 5 ត្រូវបានគេស្គាល់ជាផ្លូវការជាគម្រោង Time Square 306 ។ វាជាគម្រោងខុនដូ ទំនើបកម្ពស់ខ្ពស់មួយស្ថិតនៅតំបន់បឹងកេងកង១ ដែលជាតំបន់ពាណិជ្ជកម្ម និងលំនៅឋានកម្រិតខ្ពស់នៅរាជធានីភ្នំពេញ ។ អគារនេះមានកម្ពស់៤៥ជាន់ និងចំនួនយូនីតសរុប ៣៥០យូនីត មាន ១បន្ទប់គេង ២បន្ទប់គេង និង៣បន្ទប់គេង។ គម្រោងនេះ អភិវឌ្ឍន៍ដោយក្រុមហ៊ុនMegakim World Corp.Ltd ជាក្រុមហ៊ុនដែលមានបទពិសោធន៍ច្រើនលើការអភិវឌ្ឍខុនដូ ជាពិសេសខុនដូត្រកូល Time Square ។ គម្រោងនេះដែរបានសាងសង់រួចរាល់ និងបានប្រគល់សោជូនអតិថិជនតាំងពីចុងឆ្នាំ ២០២៤ម្ល៉េះ…
Read More