ភ្នំពេញ ៖ ពន្ធក្នុងវិស័យអចលនទ្រព្យនៅកម្ពុជាមានច្រើនប្រភេទ ប៉ុន្តែថ្ងៃនេះ Cam Realty នឹងលើកយកប្រភេទនៃអចលនទ្រព្យសំខាន់ៗ ចំនួន៥ មកលម្អិតជូនប្រិយមិត្តអ្នកអាន ដើម្បីស្វែងយល់ជាគន្លឹះខ្លះៗ ។ ក្នុងប្រភេទពន្ធអចលនទ្រព្យទាំងនោះរួមមានពន្ធលើអចលនទ្រព្យប្រចាំឆ្នាំ ពន្ធប្រថាប់ត្រាផ្ទេរកម្មសិទ្ធិ ពន្ធលើប្រាក់ឈ្នួលអចលនទ្រព្យ ពន្ធលើដីមិនបានប្រើប្រាស់ និងពន្ធលើចំណេញមូលពន្ធ ។ ១. ពន្ធលើអចលនទ្រព្យប្រចាំឆ្នាំ ៖ ពន្ធនេះ ជាប្រភេទពន្ធដែលត្រូវបង់ប្រចាំឆ្នាំ ក្នុងអត្រា០,១% ។ វា ត្រូវបានអនុវត្តចំពោះអចលនទ្រព្យដែលមានតម្លៃលើសពី១០០លានរៀល ឬស្មើនឹងប្រមាណ២ម៉ឺន៥ពាន់ដុល្លារអាម៉េរិក ហើយតម្លៃសម្រាប់គណនាពន្ធ ត្រូវបានកំណត់ដោយរដ្ឋបាលសារពើពន្ធ មិនមែនជាតម្លៃទិញលក់លើទីផ្សារជាក់ស្ដែងឡើយ ។ បើតាមរូបមន្តនៃការយកពន្ធលើអចលនទ្រព្យប្រចាំឆ្នាំ គឺគេយក៨០%នៃតម្លៃអចលនទ្រព្យដែលបានវាយតម្លៃ រួចដក១០០លានរៀលមុនគុណនឹងអត្រាពន្ធ ០,១% ។ ឧទាហរណ៍ថា ផ្ទះមួយល្វែង មានតម្លៃ២០០លានរៀលឬប្រមាណ៥ម៉ឺនដុល្លារអាម៉េរិក ដូច្នេះរូបមន្តគិតពន្ធគឺ( 50,000$ x 80% -25,000 )x 0,1% = 15$ ។ មានន័យថាបើការវាយតម្លៃផ្ទះមួយល្វែងនោះស្មើនឹង៥ម៉ឺនដុល្លារ ដូច្នេះការបង់ពន្ធអចលនទ្រព្យមួយឆ្នាំ ១៥ដុល្លារ ។ ២. ពន្ធប្រថាប់ត្រាផ្ទេរកម្មសិទ្ធិ…
Read More